ភ្នំពេញ៖ ថ្មីៗនេះមានហ្វេសប៊ុកបុរសម្នាក់ឈ្មោះ«Ahh Na Paris » បានទម្លាយរឿងក្នុងចិត្តទាក់ទងនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល។

បុរសគណនីហេ្វសប៊ុកនោះបានទទួចថា«សូមអ្នកទាំងអស់គ្នាជួយចែករំលែកផង បើសិនជាពេញចិត្ត និងចង់ផ្តល់កំលាំងចិត្តឲ្យបងស្រី ចន ច័ន្ទលក្ខិណា តែបើមិនពេញចិត្តអាច Block ខ្ញុំបាទខ្ញុំអត់ ខឹងទេ ថ្ងៃនេះខ្ញុំចង់បង្ហាញពីអារម្មណ៍ពិតសង្ឃឹមថា មនុស្សមួយចំនួននឹង យល់ដើមឈើមួយដើម ដែលលូតលាស់ ហើយម៉េចបានព្យាយាមកាប់បំផ្លាញវាចោល? អ្នកមិនគិតថា ដើមឈើមួយដើមនោះ ធំធាត់ដោយធម្មជាតិជាម្លប់ដ៏ត្រជាក់ សំរាប់អ្នកមែនទេ? មនុស្សស្រីម្នាក់នេះ(បង ចន ច័ន្ទ) កើតមកសំរាប់តែបំរើគេមែនទេ? ហ្វេសប៊ុកមួយនេះក៏បានលើកឡើងថា ការបញ្ចេញមតិតបតក៏ខឹង ស្អប់មិនពេញចិត្ត ពេលមិនបញ្ចេញក៏មិនពេញចិត្ត? ចុះវាចេះតែ យ៉ាងម៉េចហាស? ហេតុអ្វីក៏មនុស្សមួយចំនួនអាត្មានិយម ខ្លាំងម្ល៉េះ? ដើម្បីតែប្រយោជន៍ខ្លួនឯង សុខចិត្តបំផ្លាញអ្នកដទៃ ដើម្បីខ្លួនឯង មិនដឹងគួរតែធ្វើម៉េចឲ្យស័ក្តិសមនឹងទង្វើដ៏ថោកទាបរបស់អ្នក មួយចំនួនអស់នឹង តែខ្ញុំជឿជាក់ថា ទេវតាមានភ្នែកហើយ ខ្ញុំក៏ជឿជាក់ថា បាបបុណ្យពិតជាមានមែន»។ ចុងក្រោយ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Ahh Na Paris» បានសរសេរថា «ខ្ញុំសំណូមពរបងប្អូនមួយ ចំនួនមុននឹងជេរិះគន់គាត់(បង ចន ច័ន្ទ) សូមមេត្តាពិនិត្យឲ្យបានល្អិតល្អិនផង សូមយកអំពើល្អរបស់គាត់មក វិនិច្ឆ័យមុន និងធ្វើការគិញគន់គាត់»។