ភ្នំពេញ៖ តារាចម្រៀង និងសម្តែងល្បីលើកាយវិការក្រមិចក្រមើមអ្នកនាង ទួច ស្រីល័ក្ខ បានធ្វើឲ្យមានការចាប់អារម្មណ៍សំណាក់មហាជននិងអ្នកគាំទ្រ បន្ទាប់ពីតារារូបនេះបង្ហោះសាររៀបរាប់រំឭកគុណបុរសម្នាក់ ដែលនាងរក្សាជាប់ក្នុងបេះដូង។

ក្នុងសាររំឭកពីបុរសដែលមុននេះ អ្នកនាង ទួច ស្រីល័ក្ខ ក៏មិនដែលឃើញបង្ហាញឈ្មោះនោះ នាងបានរៀបរាប់ ដូច្នេះថា« ចង់និយាយប្រាប់បងប្រុសរបស់ខ្ញុំ បន្តិចតាមរលក Facebook គាត់គឺជាបងប្រុសដែរល្អសម្រាប់ខ្ញុំ បើទោះបីគាត់ឈឺរឺហត់យ៉ាងណា »។

តារាម៉ូដែលជួរមុខ ដែលមានទេពកោសល្យមិនធម្មតារូបនេះបន្តទៀតថា«គាត់តែងតែនៅក្បែរខ្ញុំជានិច្ច ហើយមិនដែរទុក ខ្ញុំចោល ប្អូនចង់ទៅណាគឺកំដរ តាមទាំងអស់ ឲ្យតែប្អូនសប្បាយចិត្ត បងចាំប្អូនបានគ្រប់ពេល ទាំងច្រៀង តាមបណ្តាលខេត្តផ្សេងៗ ទោះម៉ោ១រឺម៉ោង២យប់នៅតែថាអត់អី នេះហើយទឹកចិត្តបងប្រុស ប្អូនចង់ចាំមិនភ្លេច»។