ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីល្បីដែលជ្រកទ្រនំនៅផលិតកម្ម រស្មីហង្សមាស កញ្ញា ឳក សុគន្ធកញ្ញា ដែលមុននេះក៏ផ្ទុះឡើងកក្រើលើវិថីសិល្បៈ ពីដំណឹងភ្ជាប់ពាក្យស្ងាត់ៗជាមួយបុរសប្អូនប្រុសថៅកែផលិតកម្មហង្ស។
យ៉ាងណាព័ត៌មាននេះ ក៏ស្ងប់ស្ងាត់ទៅវិញ ទាំង តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មិនបានស្រាយចម្ងល់និងដំណឹងត្រៀមខ្លួនធ្វើជាប្អូនថ្លៃថៅកែ ដែលនាងរស់នៅសាងប្រជាប្រិយភាពច្រើននោះដែរ។ ក្រៅពីបង្ហាញចម្លើយបែបប្រយោលថា នាងនឹងរៀបការយកស្វាមីនៅវ័យ៣១ ខណៈដែលនាងក៏ត្រូវបានគេដឹងថា នាងមានវ័យ៣០ឆ្នាំ ។ ខណៈដំណឹងស្នេហាផ្អែមល្ហែមជាមួយ តារាចម្រៀងរួមទ្រនំ លោក ឆន សុវណ្ណារាជ។ តែក្រោមការទន្ទឹងចាំអ៊ុតដំណឹងស្នេហ៍របស់ សុគន្ធ កញ្ញា មួយណាពិតប្រាកដនោះ ស្រាប់តែថ្មីៗនេះក៏ត្រូវបណ្តាញសង្គមបង្ហាញរូបភាពដ៏ជាទីចាប់អារម្មណ៍របស់មហាជនដែលថា «កញ្ញា ឳក សុគន្ធកញ្ញា តែងតែចេញមុខច្រើននៅតាមកម្មវិធីនានាតែមិនដែលនាំគូស្នេហ៍ទៅជាមួយទេឲ្យមហាជនបានស្គាល់។ ប៉ុន្តែស្រាប់តែថ្មីៗនេះនាងបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានបណ្ដើរគូស្នេហ៏ ហ៊ានថតរូបផ្អែមល្ហែមជាមួយគ្នា មើលទៅហាក់ដូចជាស្រលាញ់គ្នាខ្លាំងណាស់ ក្រោយពេល សុគន្ធ នីសា រៀបការរួច»។
