ភ្នំពេញ៖ ម្ចាស់បទ”អង្គរក្សបេះដូង”លោកមាស សាលី ដែលល្បីនៅផលិតកម្មសាន់ ដេកាលពីប៉ុន្មានឆ្នាំមុន។តែ​ទន្ទឹម​និងប្រជាប្រិយភាពហាក់ធ្លាក់ចុះខ្លាំង បទចម្រៀងថ្មីក៏មានចេញលើទីផ្សារនោះ ក៏មានចំហាយក្លិនមិនស្រួល ក៏មានគម្រោងលើដៃបាយៗ ពីសាន់ដេ តាមក្រោយ ខេមរៈ សិរីមន្ត និង នីកូ ។Image result for មាស សាលី

ថ្មីៗនេះមាស សាលី បានបង្ហោះសារបែបតូច​ចិត្តដោយក្នុងន័យដៀម​ដាមឲ្យផលិតកម្ម ​សាន់ដេ​ដែលមិនអើ​ពើរ​ខ្លួន​​នោះ​ដោយត្អូញត្អែរថា”១៥ឆ្នាំហើយយើងរស់នៅជាមួយគ្នា ឲ្យកិត្តិយសខ្ញុំខ្លះផង”។Image may contain: 1 person

ការថ្លែងសារបែបអន់ចិត្តនេះនាំឲ្យតារាចម្រៀងមួយចំនួនដែលស្និតមាស សាលី បានឲ្យដឹងថា តារាដុះស្លែរនៅ​សាន់ដេ​​រូប​នេះ​​ប្រាកដ​ជាចង់ធ្វើឲ្យថៅកែរផលិតកម្មសាន់ដេ ងាកមកយកចិត្តទុកដាក់លើខ្លួនជាមិនខាន ហើយ​បើពុំដូច្នេះទេ សាលី ក៏នឹងអាចដើរចេញពីសាន់ដេទៅរកទ្រនុំថ្មីដូចខេមរៈ សិរីមន្ដ និងនីកូ ដែលចេញ​ពីសាន់​ដេ​ទៅចូលហង្សមាសថ្មីៗនេះដែរ។

ប៉ុន្ដែរភ្លាមៗក្រោយពីមាស សាលី ថ្លែងសារដោយតូចចិត្តនេះក៏មានFanតារាចម្រៀងរូបនេះបានឲ្យយោបល់ សាលីថាគូរតែទៅចូលរួមជាមួយផលិតកម្មសាន់ដេទើបល្អជាងនេះ…។ ប៉ុន្ដែរនៅ​ពេលដែល​អ្នកការ​សែត​សួរថា​តើ​សាលី អន់ចិត្តជាមួយសាន់ដេ​ឬបានជាសរសេរសារ​នោះបង្ហោះត្រូវ​បានតារា​ចម្រៀង​ដែលមិន​សូវពូកែ​តែង​ខ្លួន​នេះ​និយាយថាលោកបង្ហោះសារនោះគឺគ្រាន់តែជាការចង់ឲ្យធូរអារម្មណ៍មួយគ្រាប៉ុណ្ណោះ គឺគ្មានសំដៅទៅ​លើបុគ្គល​ណា​ម្នាក់​ឡើយ។Image result for មាស សាលី