ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ។
អគារថ្មី នៃមន្ទីរពេទ្យបង្អែក សម្តេចឪសម្តេចម៉ែ មួយខ្នងនេះ មានកម្ពស់២ជាន់ មាន១៩បន្ទប់ ស្ថិតក្នុងសង្កាត់ ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្រាប់បម្រើដល់វិស័យសុខាភិបាល និងសុខមាលភាពជួនប្រជាជនកម្ពុជា៕
