ភ្នំពេញ៖ ក្តីទុក្ខសោកមិនទាន់ទាំងរលុបចេញពីបេះដូងគ្រួសារជនរងគ្រោះ នៃហេតុការណ៍បាត់ប្រហារ​មន្រ្តីប៉េអឹម មន្ទីរបរិស្ថាន និងមន្ត្រីអង្គការ ផង។ ថ្មីៗនេះ បានលេចវីដេអូជនដៃដល់​ជជែកគ្នាសើចក្អាកក្អាយ នៅក្នុងបន្ទប់ឃុំឃាំងមួយ ហាក់មិនខ្វល់ខ្វាយពីអ្វីទាំងអស់ ជាហេតុធ្វើឲ្យប្រពន្ធសពមន្ត្រីកងរាជអាវុធហត្ថឈ្មោះ សេក វឌ្ឍនា កើតក្តីឈឺចាប់ក្រៃលែង ខណៈនាងមានទុក្ខប៉ុនភ្នំ រីឯជនដៃសើចលេងយ៉ាងរំភើយ។

ជុំវិញរឿងនេះ ស្ត្រីជាប្រពន្ធសព សេក វឌ្ឍនា បានយកបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ពីអារម្មណ៍ឈឺចាប់ថា «គ្រួសារខ្ញុំមានទុក្ខប៉ុនភ្នំព្រាត់ប្រាស់គ្រួសារ ចំនែកឯនាក់សំលាប់ប្តីខ្ញុំសេីចសប្បាយដូចជាគ្មានរឿងអ្វីសោះ។ តេីចំណាត់ការទៅលេីវា វាយ៉ាងណា រឺ ក៏មានខ្នងបង្អែកដូចគេថា»។

សូមទស្សនាវីដេអូ!!