ភ្នំពេញ៖ រុក្ខជាតិម្យ៉ាងដែលមានក្លិនក្រអូបប្រហើនោះគឺ «ច័ន្ទន៍ក្រឹស្នា»។ ដោយសិក្សាឃើញពីអត្ថប្រយោជន៍ដ៏ល្អរបស់ររុក្ខជាតិ ច័ន្ទន៍ក្រឹស្នា នោះហើយ ទើបបានជាកាលពីម្សិលមិញ ក្រុមហ៊ុនថៃ First Capital Global (FCG) និងក្រុមហ៊ុនក្នុងស្រុកឈ្មោះធូបច័ន្ទន៍ក្រឹស្នាខ្មែរ បានចុះកិច្ចព្រមព្រៀងរួមគ្នាបង្កើតរោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នាលើកដំបូងនៅកម្ពុជា ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណជា១០០លានដុល្លារ។
គួរបញ្ជាក់ថា ការកែច្នៃច័ន្ទន៍ក្រឹស្នាតាមរយៈក្រុមហ៊ុនថៃ និងកម្ពុជានាពេលខាងមុខគឺផលិតចេញជាគ្រឿងសម្អាង។ រោងចក្រនេះផងដែរ ក្រុមហ៊ុនសម្រេចយកខេត្តព្រះសីហនុដាក់រោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នា ក៏ដោយសារតែខេត្តជាប់សមុទ្រមួយនេះសំបូរទៅដោយការដាំដុះដើមច័ន្ទន៍ក្រឹស្នា៕
