ភ្នំពេញ៖ តារាចម្រៀង ខេមរៈ សិរីមន្ត ដែលកំពុងទទួលបានការគាំទ្រកើនទ្វេក្រោយរើសបង្វិចចូលផលិតកម្មហង្សមាស និងបានបញ្ចេញជាវីដេអូចម្រៀងមួយបទ “អស់សិទ្ធិថែតែនៅបារម្ភ” ដែលខេមរៈ សេរីមន្ត បានថតជាមួយនឹង ដៃគូចាស់របស់ខ្លួនគឹកញ្ញា ឱក សុគន្ធកញ្ញា។

ក្នុងនោះផងដែរថ្មីៗនេះ តារាចម្រៀង ម៉ៃ សុគន្ធ បានចេញមុខរិះគន់នូវម៉ូដសក់របស់ ខេមរៈ សិរីមន្ត ថាជាម៉ូដចម្លងតាមតារាចម្រៀងកាដាណា Justin Bieber។ រួមជាមួយនឹងការបង្ហោះរូបភាព ម៉ៃ សុគន្ធ ក៏បានសរសេរឃ្លាមួយបែបចំអកឡកឡាយឲ្យតារាចម្រៀង ខេមរៈ សិរីមន្តថា៖ ចាស្ទីនអើយម៉េចមិនចេះខ្មាសគេចឹង កុំកូពីណា ហាមដាច់ខាត Fan គាត់ច្រើនណាស់។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាចម្រៀង ម៉ៃ សុគន្ធ តែងតែបានបញ្ចេញនូវមតិរិះគន់ ទៅលើអ្នកសិល្បៈដូចគ្នា។ តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ ចំពោះតារាម្រៀង ម៉ៃ សុគន្ធ ដែលមានងារតារាពូកែទើសនោះ?