កំពង់ឆ្នាំ៖ ហេតុការណ៍ដ៏រន្ធត់ ដែលនឹកស្មានមិនដល់ ខណៈ ​២នាក់ប្តីប្រពន្ធ បើកឡាន បុកគូថឡានគេដែលចតនៅស្ងៀម បណ្តាលឲ្យបី្តបាក់ជើង ប្រពន្ធរបួសស្រាល។

ភ្លាមៗនោះ មន្ដ្រីនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួស​​ទៅពេទ្យ មិនដឹងគ្រោះអកុសលអ្វី ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត ដោយបុកដើមឈើក្រឡាប់ បណ្ដាលឲ្យស្លាប់នគរបាលដែលជាអ្នកបើកបរ ចំណែកអ្នករបួស​បាក់ជើង របួសកាន់តែធ្ងន់ធ្ងរ ​ឯប្រពន្ធដែលរបួសស្រាល ក៏បន្ថែមរបួសបាក់ដៃ។

ហេតុការណ៍​បានកើត​ឡើង​ នៅយប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៧ ខែកុម្ភៈ ​ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ម្តុំ​ផ្សារ​ទួល​ក្រឡាញ់ ​ស្ថិតក្នុងសង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​។