ភ្នំពេញ៖ សមត្ថកិច្ចមានការហួសចិត្តយ៉ាងខ្លាំង ដែលបានប្រទះឃើញបុរសវ័យ ៤០ឆ្នាំប្លាយម្នាក់ អង្គុយទទូរភួយជក់គ្រឿងញៀន នៅតាមចិញ្ចឹមផ្លូវសាធារណៈ កណ្តាលរាជធានីភ្នំពេញ។

 បុរសនោះ ត្រូវបានគេស្គាល់ថា មានរបរជាអ្នកសុំទាន នៅរស់តាមចិញ្ចើមថ្នល់ គ្មានផ្ទះសំបែង និងគ្មានបងប្អូនឡើយ។ ស្ថិតក្នុងភាពស្លន់ស្លោនោះ បុរសសុំទានបានសារភាពថា «ខ្ញុំដើរសុំលុយគេបាន ១ម៉ឺន ឬ ២ម៉ឺន ដើម្បីទិញថ្នាំជក់»។

នៅចំពោះមុខសមត្ថកិច្ច បុរសនោះ បានសន្យាថា «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំឈប់ជក់ទៀតហើយ»។ តែទោះជាយ៉ាងណា បន្ទាប់ពីសមត្ថកិច្ចបានណែនាំរួច ក៏ទុកឱកាសឲ្យបុរសនោះកែខ្លួន ដោយមិនបានចាប់ឃាត់ខ្លួនទេ៕

សូមទស្សនាវីដេអូ!!