ស្ថិតក្នុងភាពក្រក្សត់លោកតាចាស់ម្នាក់ត្រូវរស់នៅដោយពឹងតែថ្មជារបរចិញ្ចឹមជីវិ​ត​ ទាំ​ង​ក្តី​វេ​ទ​នាជារៀងរាល់ថ្ងៃ ព្រោះគ្មានអង្ករដាំបាយ ​ហើ​យ​ថែ​ម​ទាំ​ង​នៅ​ម្នា​ក់ឯ​​ង​ដោយគ្មា​ន​សាច់​​ញាតិ​ប​ង​ប្អូន កូនប្រពន្ធឡើយ មិនតែប៉ុ​ណ្ណោះ​លោកតាពិការភាព និងមានជំងឺទៀតផង។

សព្វថ្ងៃលោកតារូបនេះរស់នៅខេត្ត កំ​ព​ង់​ឆ្នាំងក៏រៀបរាប់ពីទុក្ខលំបាកទាំងដែលកាយមិនមាំមួន ខ្វះ​ទាំ​ងកា​រហូ​ប​​ចុកមិនគ្រប់គ្រាន់ និងគ្មានអ្នក​មើលថែ លោកតាក៏លើកដៃប្រណំប​ង​​​ប្អូន​សប្បុរស​ជនទាំងក្នុង និង​ក្រៅ​ប្រ​ទេ​សមា​នក្ដី​មេត្តា​ជួយដល់គាត់ផង។