ភ្នំពេញ៖ ក្រោយពីតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា កំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តៗយុវវ័យ សូម្បីតែក្មេងស្រីតូច ដែលមិនទាន់មានសម្លេងច្បាស់ល្អក៏ចេះច្រៀងបទ «មួយម៉ាត់បែក ពីរម៉ាត់បែក» របស់កញ្ញាបានយ៉ាងរលូនដែរ រហូតដល់ថ្នាក់ម្ចាស់ដើម កញ្ញា ឱក សុគន្ធកញ្ញា ក៏លាន់មាត់សរសើរ ពីទេពកោសល្យ របស់ក្មេងស្រីនោះថា «ក្មួយច្រៀងបានពីរោះណាស់» ។

ជាពិសេសថែមទាំងបានចេញមុខ ស៊ែរវីដេអូ នាងតូចនោះ លើបណ្ដាញសង្គម ហ្វេសប៊ុកហើយនិយាយថា «ពិតជាពូកែមែនក្មួស្រី ស្ដាប់ក្មួយស្រីច្រៀងមុនចូលគេងទាំងអស់គ្នា»។បញ្ជាក់ផងដែរក្មេងតូចនេះ អាចច្រៀងបទ «មួ​យ​​​ម៉ាត់បែក ពីម៉ាត់បែក» របស់ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវតុងសម្លេង និងបារ៉ូគ្មានខុស តាំងពីដើមដល់ចប់ ជា​​មួយការលេងទឹកមុខ គួរឲ្យក្នាញ់ខ្លាំងតែម្ដង៕