ភ្នំពេញ៖ ក្រោយចេញទៅដំណើរកម្សាន្តនៅក្រៅប្រទេសមិនបានប៉ុន្មានផងតារាចម្រៀងមួយរូបដែលមានប្រជាប្រិយភាពខ្ពស់ក្នុងស្រទាប់យុវវ័យអ្នកនាង អេដា ស្រាប់តែបង្ហោះរូបហាង Salon ថ្មីរបស់ខ្លួន។

ខណៈពីអាជីពសិល្បៈ ទទួលបានភាពកាក់កបមិនអន់នោះតារាស្រីរូបនេះរៀបរាប់ថា «ជំរាបសួរចា ថ្ងៃនេះមានដំណឹងល្អជំរាបជូន ដោយសារមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបធ្វើអោយនាងខ្ញុំបានទទួលជោគជ័យយ៉ាងច្រើន»។

ស្របពេលដែលចូលឆ្នាំចិនជិតចូលមកដលផងនោះនាងបន្តឲ្យដឹងថា «ហើយក្នុងឆ្នាំថ្មីនេះនាងខ្ញុំបានសំរេចក្តីប្រាថ្នាមួយទៀតហើយ គឺនាងខ្ញុំនឹងសម្ភោធជាផ្លូវការនូវ Salon ថ្មីរបស់នាងខ្ញុំនៅពេលឆាប់ៗខាងមុខនេះដែលមានទីតាំងនៅទួលគោក ក្រោយអតីតមន្ទីរពេទ្យរ៉ូយ៉ាល់រតន:»