ភ្នំពេញ៖ ថៅកែហាងសម្អាងការ និងជាតារាសម្ដែង កែវ ពេជ្រពិសី ដែលបរាជ័យស្នេហ៍កណ្តាលផ្លូវ ធ្លាក់ខ្លួនមេម៉ាយកាយរងានោះ កាន់តែផ្តាច់ខ្លួនពីអាជីពសិល្បៈស្ទើរតែទាំងស្រុង ខណៈដែលសម្រស់របស់នាងកាន់តែបែកសាច់ខូចរាងអស់ ទើបធ្វើឱ្យ ពិសី ពិបាកក្នុងការវិលត្រឡប់រកអាជីពចាស់វិញ។

ជាមួយគ្នានេះក៏មានបណ្ដាញសង្គមមួយទម្លាយថា «ហេតុអ្វីបាត់មុខ កែវ ពេជ្រពិសី ពីវិស័យសិល្បៈខណៈគ្រប់ទូរ​ទ​ស្ស​​ន៍កំពុងផលិតរឿងភាគជាបន្តបន្ទាប់?»។ ទន្ទឹមនឹងការលែងរវីរវល់ជាមួយអាជីពចាស់នេះ នាំឱ្យមានពាក្យ​ខ្សឹ​ប​ខ្សៀវជាច្រើនថា «អតីតតារាសម្តែងរូបនេះត្រូវគូស្នេហ៍ថ្មីហួងហែង និងខ្លះទៀតថា ពិសី ជិតក្លាយជាជំទាវហើយ ព្រោះមានលោកផ្កាយ 3ម្នាក់ តាមស្នេហ៍ជាយូរហើយ»។

 

គួរបញ្ជាក់ផងដែរ កែវ ពេជ្រពិសី មានឱកាសតិចតួចបំផុត ដែលអាចវិលត្រឡប់ចូលសិល្បៈវិញ ព្រោះពេលនេះនាងលែងចង់ល្បីទៀតហើយ សូម្បីតែការធ្វើពិធីការិនីនៅប៉ុស្តិ៍បាយ័ន ក៏លែងឃើញ ពិសី ទៀតដែរ។