បរទេស៖ យុវតីសិស្សវិទ្យាល័យម្នាក់ បានធ្វើទង្វើមនុស្សធម៌ ដោយមិនបានព្រៀងទុក ខណៈនាងបាន​ទិញបាយមួយប្រអប់​ដើម្បីយកទៅញ៉ាំក្នុងសាលា តែចៃដន្យនាងបានជួប​បុរសអនាថាម្នាក់ ក្នុងសភាពស្លេកស្លាំង គ្មានកម្លាំងកំហែង។

រំពេចនោះ យុវសិស្សវ័យ ១៧ឆ្នាំ បានយកបាយដែលខ្លួនទិញបម្រុងហូបនោះ ដាក់ទានឲ្យបុរសកំសត់ ថែមទាំង​បញ្ចុកបាយបុរសនោះទៀតផង។ ក្នុងសកម្មភាពនោះ យុវជនម្នាក់លួចថតបាន និងបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើមហាជនទូទៅមានការសរសើរនាងគ្រប់ៗគ្នា៕

សូមទស្សនាវីដេអូ!!