ភ្នំពេញ៖ ប្រធានផលិតកម្មឆ្លងដែន ធឹង សុន គឺ ជាសិល្បករជើងចាស់ ឮសម្លេងតែមិន ដែលបញ្ចេញមុខ ឥឡូវនេះលោកកំពុងសម្រាកព្យាបានជំងឺនៅមន្ទីពេទ្យ។

ព្រមនឹងដំណឹងដ៏ក្តុកក្តួលនោះ លោក គួច ខេវិន ដែលបង្ហាញសារគោរពដឹងគុណនិងក្តីរលឹករួមរំលែកទុក្ខ ដែលចាងហ្វាងផលិតកម្មឆ្លងដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីពេទ្យនោះ លោកបានរៀបរាប់ថា «គ្មានការជួបណាដែលមិនបែកគ្នានោះឡើយ” ជួបគឺជានិស្ស័យបែកគឺជាព្រហ្មលិខិត»។ លោក គួច ខេវិន បន្តថា «អំឡុងពេលដែលខ្ញុំបានជួបបានស្គាល់លោកអ៊ុំ ធឹង សុន ,ខ្ញុំរមែងចាត់ទុកថាលោក អ៊ុំ គឺជាមនុស្សម្នាក់ដ៏កម្របានជួបព្រោះលោក អ៊ុំ គឺជាមនុស្សដែលមានចិត្តសប្បុរសធម៌និងមានឧត្តមគតិជាអ្នកស្នេហាសិល្បៈរក្សានូវតម្លៃនៃវប្បធម៌ខ្មែរ។


អ្នកផលិតកម្មវិថីសិល្បៈកម្សាន្តទូរទស្សន៍ល្បីឈ្មោះរូបនេះ ក៏បានគាស់កកាយពីអតីតកាលចាងហ្វាងផលិតកម្មឆ្លងដែន លោក ធឹង សុន ឲ្យមជ្ឈដ្ឋានមហាជនដឹងទៀតថា «ចាប់តាំងពីចប់សង្រ្គាមមក មានមនុស្សរាប់លាននាក់ដែលតែងតែបានឮ នូវរហ័សនាមរបស់លោកអ៊ុំប៉ុន្តែប្រវត្តិជីវិតនិងមុខមាត់ពិតគឺពុំសូវមានអ្នកស្គាល់ទាល់តែសោះ…។ខ្ញុំបាទជាកូនក្មួយរបស់លោកអ៊ុំពិតជាមានកិត្តិយសណាស់ ដែលបានជួបបានស្គាល់លោកអ៊ុំ ហើយបានបំពេញកិច្ចការងារបម្រើលោកអ៊ុំតាមរយៈវិស័យសិល្បៈនាពេលកន្លង ទាំងក្នុងនិងក្រៅ ផលិតកម្មឆ្លងដែន ដែលជាផលិតកម្មធំជាងគេបង្អស់ក្នុងទសវត្សទី80,90និង2000។

លោក គួច ខេវិន បង្ហាញការបួងសួងថា «ខ្ញុំបាទជាកូនក្មួយសូមលើកកំបង់អញ្ជារលីប្រណមបួងសួងបន់ស្រន់ដល់គុណបុណ្យទេវតាវត្ថុស័ក្កិសិទ្ធទាំងអស់ក្នុងលោកសូមជួយតាមបីបាច់ថែរក្សាលោកអ៊ុំអោយទទួលបានសុខភាពល្អនិងឆាប់ជាសះស្បើយពីរោគាផងទាំងឡាយកុំបីអាក់ខានឡើយ»។