ថៃ៖ ក្រោយក្រុមហ៊ុនឆ្នោតបានប្រកាសលេខអ្នកត្រូវរង្វាន់ កាលល្ងាចពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសវ័យ ៤២ម្នាក់ ឈ្នះឆ្នោតជិត ២លានដុល្លារ។ នៅល្ងាចថ្ងៃដដែលនោះ លោកបានហៅសាច់ញាតិ និងមិត្តភក្រមកផឹកស៊ីយ៉ាងគគ្រឹកគគ្រេង ព្រោះសប្បាយចិត្តដែលបានត្រូវរង្វាន់ឈ្នះលុយច្រើនសន្ធឹកបែបនេះ។

លុះព្រលឹមឡើងបុរសនោះ បានរៀបចំខ្លួនបម្រុងចេញទៅបើកលុយ ស្រាប់តែរកក្រដាសឆ្នោតមិនឃើញសោះ ក៏សម្រេចចិត្តបាញ់​សម្លាប់ខ្លួនចោលប្រពន្ធកូនតែម្តង។

បុរសធ្វើអត្តឃាតនោះ ត្រូវបានគេស្គាល់ថាឈ្មោះ ជី​រ៉ាវុធ ពង់​ផាន អាយុ ៤២ឆ្នាំ មកពី​ខេត្ត​ឈុន​បុរី នៅ​ភាគ​ខាងកើត​ប្រទេស​ថៃ៕