ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងនាង គ្រត បានទទួលកាដូពិសេស និងចម្លែកមួយ ពីកូនប្រុសរូបសង្ហារបស់ខ្លួន ក្នុងថ្ងៃខួបកំណើត ខណៈនាងបើកឡើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញ ឧបករណ៍ងូតទឹកក្តៅទឹកត្រជាក់។

ក្នុងថ្ងៃនោះផងដែរ កូនប្រុសរូបងសង្ហារបស់នាង គ្រត បានរៀបចំតម្លើងឧបករណ៍នោះក្នុងបន្ទប់ទឹកដែលអ្នកនាងប្រើប្រាស់រាល់ថ្ងៃ។

ទន្ទឹមនោះ នាង គ្រត ក៏បានបង្ហោះសារអរគុណដល់កូនរបស់ខ្លួននៅក្នុងបណ្តាញសង្គមថា «ម៉ាកប៉ាជូនពរកូនទាំងពីរសុខភាពល្អរកស៊ីមានបាន និងសេចក្តីសុខប្រាថ្នាអ្វីៗបានដូចបំណង»៕