ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងស្រីម្ចាស់បទ «ស្រលាញ់បងលើសហើយ» ប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ប​ង្ហោះ​​​សារក្រៀមក្រំខ្លាំង ដោយសារតែអ្នកម្ដាយជាទីស្រលាញ់បានទទួលមរណភាព ។ ក្នុងសានោះនាងបានរៀប​រា​ប់​ថា «កូនសុំទោសអ្នកម្តាយដ៍កំសត់របស់កូន ម៉ាក់ឈឺណាស់មែនទេ?? ពេលនេះម៉ាក់លែងឈឺទៀតហើយ ម៉ាក់បានគេងលក់ស្រួលហើយ»។

ខណៈមហាជន និងអ្នកស្រលាញ់គាំទ្រសម្តែងការក្រៀមក្រំចូលរួមរំលែកទុក្ខកញ្ញាគ្រប់ៗគ្នា។ តារាស្រីរូបនោះ រៀបរាប់បន្តទៀតថា «កូនសូមឲ្យម៉ាក់ទៅឲ្យបានសុខ អាយុវែងកុំអោយអាយុខ្លីដូចជាតិនេះទៀត កើតជាតិណា សូមធ្វើកូនម៉ាក់រហូតណាម៉ាក់ កូនស្រលាញ់ម៉ាក់ខ្លាំងបំផុត» ។