កម្ពុជា៖ បុរសវ័យចំណាស់ម្នាក់ បានកើតទុក្ខមិនសុខចិត្តនឹងកូនបង្កើត និងកូនប្រសា ដែលមានចិត្តលោភលន់​ចង់កេងប្រវ័ញ្ច ទ្រព្យសម្បត្តិលោកតា ដែលមានបន្តិចបន្ទួចនោះ ហើយក៏បានច្រានទម្លាក់លោកតាពីលោកផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅប្រទេស​វៀតណាម។

ជុំវិញរឿងនេះ លោកតា បានរៀបរាប់ថា «កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ខ្ញុំបានឡើងទៅលើផ្ទះដើម្បីសម្រាកដូចសព្វមួយដង ស្រាប់តែកូនបង្កើតច្រានទម្លាក់ពីលើផ្ទះវិញ ហើយកូនប្រសាបានចាប់ខោ ហើយធ្លាក់ដល់ដីសន្លប់ទាំងអាក្រាតកាយ»។

រឿងរ៉ាវដ៏នឹកស្មានមិនដល់នេះ លោកតានាមជាឪពុកបានបន្តថា «ពួកវាធ្វើនេះ ព្រោះតែចង់បានទ្រព្យកេរ្តិ៍អាករខ្ញុំ»។ ក្រោយកើតហេតុ លោកតា បានព្យាយាមដាក់ពាក្យបណ្តឹងនៅសាលាឃុំដែរ ប៉ុន្តែមិនទទួលបានលទ្ធផលទេ។ ម្ល៉ោះហើយ លោកតាបានមកដល់វិទ្យុ អេប៊ីស៊ី ជួយផ្សព្វផ្សាយ ដើម្បីឲ្យអាជ្ញាធរជួយរកយុត្តិធម៌ផង៕

សូមទស្សនាវីដេអូ!!