ភ្នំពេញ៖ លោក ឆន សុវណ្ណារាជ បាន បង្ហោះ សារប្លែកៗនៅលើប ណ្ដាញសង្គមហ្វេសប៊ុករបស់ក្នុងពាក្យពេចន៍ពោលរៀបរាប់ថា«បើសិនជាមួយជីវិតនេះស្រឡាញ់តែខ្លួនឯងគឺធូរស្រាលណាស់»។

ក្នុងសារដដែលនេះ តារាចម្រៀងសំឡេងធ្ងន់ មុខមានមន្តស្នេហ៍ដែលល្បីថា ជាគូស្នេហ៍ តារាចម្រៀងរួមទ្រនំ កញ្ញា ឱកសុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ ពោលបន្តថា«តែបើសិនជាចាប់ផ្តើមស្រឡាញ់អ្នកដទៃជាងខ្លួនឯង ហើយ​ឆាកជីវិតនិងប្រែរទៅជាស្មុគស្មាញនិងនឿយហត់ បើសិនជាម្នាក់នោះមិនខ្វល់ពីអារម្មណ៍របស់យើង»។

ស្របពេលមហាជនកំពុងចាប់អារម្មណ៍ លោក និងកញ្ញា ឱក សុគន្ធកញ្ញា ជាគូនិងគ្នានោះលោកក៏បន្តទៀតថា«ចង់សាកអោយគេមកនៅក្នុងអារម្មណ៍យើងណាស់ពេលនោះគេហ្នឹងដឹងថាអារម្មណ៍មួយនេះវាយ៉ាងណា»។