ភ្នំពេញ៖ អតីតតារាចម្រៀងដ៏ល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ហើយសព្វថ្ងៃកំពុងតែជ្រកកោននៅផលិតកម្ម​ថោន កញ្ញា ឈិត សុវណ្ណបញ្ញា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងបានចេញនូវបទចម្រៀងជា​ច្រើ​នបទ។

យ៉ាងណាមិញថ្មីៗនវកញ្ញា ឈិត សុវណ្ណបញ្ញា បង្ហាញពីសកម្មភាពសូត្រមន្ដ និងព្រមទាំងសរសេរសារពិលើថា«ថ្ងៃនេះជាថ្ងៃបុណ្យខួបគំរប់១០ឆ្នាំរបស់អ្នកម្ដាយជាទីស្រលាញ់របស់នាងខ្ញុំ សូមជូនមគ្គផលដល់បងប្អូនទាំងអស់គ្នាផងណា»។

តាមរយៈរូបនេះផង ដែរថា យើងឃើញថាកញ្ញា បានរៀបចមពិធីបុណ្យយ៉ាងធំជូនម្ដាយរបស់ខ្លួន ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនបានសរសើរពីទឹកចិត្តស្រលាញ់របស់រូបនាង ព្រោះនាងកម្រនឹងរំលេករឿងក្រុមគ្រួសារជាសា​ធារណៈឡើយ ។