ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះកញ្ញា មាន សូនីតា ដែលគ្រប់គ្នាបានដាក់រហ័សនាមឲ្យថាជា “រាជនីក្រមា”ត្រូវបានម្ចាស់បទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» ម៉ានិត Surprise ដល់កន្លែងថតតែម្តង ធ្វើឲ្យតារាស្រីរូបនេះរំភើបចិត្តជាខ្លាំង។
ខណៈថៅកែហាង «ផ្ទះស្រលាញ់» កញ្ញា មាន សូនីតា បានបង្ហោះ វីដេអូនិងសារអគុណយ៉ាងដូច្នេះថា«អរគុណ Manith Jupiter មក surprise ដល់កន្លែងថតតែម្តង…. អរគុណទឹកចិត្តដែលខំជិះពី ព្រែកឯងដល់ ពោធិ៍ចិនតុង និយាយទៅ ខំក្រោកពីព្រលឹម អត់ fail ទេ »។
