ភ្នំពេញ៖ រូបភាពគូស្នេហ៍សម័យថ្មីមួយគូ ក្រោយពីជួបគ្រោះថ្នាក់ចរាចរ និងត្រូវឡានពេទ្យដឹកទៅសង្គ្រោះ ទាំងឈាមស្រោចពេញប្រាណ តែដៃពួកគេទាំងពីនៅតែចាប់គ្នាយ៉ាងជាប់។ រូបភាពនេះក៏ធ្វើឲ្យមជ្ឈដ្ឋានជាច្រើន លើកឡើងថា គូស្នេហ៍នេះពិតជាស្រឡាញ់គ្នាមែន ជួបគ្រោះថ្នាក់ប៉ុណ្នឹងហើយ ហើយនៅក្នុងឡានពេទ្យក៏ពួកគេនៅឆ្លៀតកាន់ដៃគ្នា ដែលមិនខ្វល់ពីភាពឈឺផ្សានិងរបួសនោះដែរ។

ហេតុការគូស្នេហ៍សាងភាពផ្អែមល្ហែម តំណែងរូបភាពស្មគ្រស្មោះស្នេហ៍ ពីគូស្នេហ៍សម័យថ្មីនេះ ក៏ត្រូវបានបណ្តាញសង្គមបង្ហាញថា «កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៨នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការផ្អើលតាមមើលគ្រប់គ្នាតាមដងផ្លូវ ព្រោះល្បឿនរថយន្តលឿន ហើយលាន់សំលេងអូសម៉ូតូបែកផ្កាភ្លើងយ៉ាងសាហាវ នៅចំនុចប្លុកអូរឬស្សី ផ្លូវ២៤២ កែងផ្លូវ១០៧ ។

ក្នុងនោះបណ្តាញសង្គមក៏បាននិទានថា «ស្លុតចិត្តណាស់! ដេកកាន់ដៃគ្នា ដៃសុទ្ធតែឈាមលើរថយន្តសង្គ្រោះបន្ទាន់។ ជនរងគ្រោះ ២នាក់ កំពុងជិះម៉ូតូ ត្រូវរថយន្តបុក កាលពីយប់មិញ នៅក្រោយវត្តទួលទំពួង»។