ភ្នំពេញ៖ ស្ថិតក្នុងភាពខ្សត់ខ្សោយនៃចំណូលចិត្តយុវវ័យសម័យថ្មី លើទម្រងសិល្បៈបុរាណ អ្នក​ចម្រៀង​អាយ៉ៃ​ជើង​ចាស់២រូបអ្នកស្រី សួន សំអឿន និងអ្នកស្រីនួន សារី ហៅយាយយ៉យ ក៏បានបង្ហាញក្តី​បារម្ភចំពោះ​សិល្បៈ​បុរាណ​ផ្នែកចម្រៀងអាយ៉ៃនេះផងដែរ។ បង្ហាញពីក្តីបារម្ភនេះ អ្នកកំប្លែងនិងចម្រៀងអាយ៉ៃជើងចាស់ យាយ អឿន បានពោលថា «សម័យនេះក្មេងៗគេនិយមច្រើនតែទៅលើសិល្បៈសម័យ ចំណែកសិល្បៈបុរាណ​គឺមិន​សូវ​ជា​អើពើ​ឡើយ ។

បន្ទរនឹងហេតុផលថា សម្រាប់សិល្បៈអាយ៉ៃវិញ គឺអាចនិយាយបានថា នៅមានអ្នកទស្សនាច្រើន ប៉ុន្តែ​គ្រាន់​តែ​មិនសូវមានវត្តមានសម្តែងច្រើនតាមកញ្ចក់ទូរទស្សន៍ ឬតាមពិធីបុណ្យនានាប៉ុណ្ណោះ។ យាយ អឿន ក៏បាន​លើកឡើងថា«ខ្ញុំសូមសំណូមពរដល់បណ្តាស្ថានីយទូរទស្សន៍នានាគួររៀបចំឲ្យមានកម្មវិធីសម្តែងអាយ៉ៃនេះឡើងវិញ ហើយទស្សនិកជនទាំងអស់សូមរួមគ្នាថែរក្សា លើកស្ទួយដល់សិល្បៈអាយ៉ៃដ៏ចំណាស់របស់ខ្មែរមួយនេះផង» ។Image may contain: 2 people, people smiling, people standing

ក្នុងន័យដូចគ្នា យាយ អឿន ដែល យាយ យ៉យ ដែលជាដៃគូចម្រៀងអាយ៉ៃ ល្បីជាមួយលោក ព្រហ្ម ម៉ាញ ក៏​បាន​ពោលថា «បើនិយាយពីអ្នកសិល្បៈជើងចាស់ផ្នែកអាយ៉ៃនេះសម្រាប់នារីវិញគឺមានតែអ្នកស្រី យាយអឿន និងយាយ ណយ សំណាង និង២ទៅ៣នាក់ទៀត ចំណែកខាងបុរសវិញគឺមានតែលោកព្រហ្ម ម៉ាញ ម្នាក់ប៉ុណ្ណោះ ។ យាយយ៉យបាន ឱ្យដឹងទៀតថា «អ្នកជំនាន់ក្រោយ បើស្រឡាញ់សិល្បៈចម្រៀងអាយ៉ៃ អាចទៅសិក្សា​រៀនសូត្រ​ជាមួយលោក ព្រហ្ម ម៉ាញ ដែលលោកបានបើកបង្រៀននៅផ្ទះរបស់លោកដោយមិនយកប្រាក់ឡើយ»៕Image may contain: 1 person, smiling, standing