ភ្នំពេញ៖ រូបភាពបំភ័ន្តភ្នែកមហាជន​ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនបុរសម្នាក់ ក្លែងខ្លួនជាជនពិការ ដើម្បីសុំទានតាមស្តុប។ តាមសម្តីបុរសសុំទាននោះ បានរៀបរាប់ថា «មួយថ្ងៃខ្ញុំសុំទានបានចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺនរៀល ហើយលុយនោះ បានយកទៅវិញគ្រឿងញៀនអស់ ២ម៉ឺន​រៀលក្នុងមួយថ្ងៃ»។

ក្រោយពេលពិនិត្យឃើញបុគ្គលសុំទានម្នាក់នេះ ប្រើល្បិចបំភ័ន្តភ្នែកមហាជនដើម្បីបោកបញ្ឆោតយកលុយ ទៅទិញថ្នាំញៀនជក់យ៉ាងដូច្នេះ សមត្ថកិច្ចអាវុធហត្ថ បានទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីយកទៅអប់រំផ្តាច់សារធាតុញៀន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវផ្សេងៗ ដល់បុរសនោះ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីបន្សាបសារធាតុញៀនអស់៕

សូមទស្សនាវីដេអូ!!