ភ្នំពេញ៖ យុវជនវ័យ ២០ឆ្នាំ តូចចិត្តនឹងវាសនាថា កើតមកឪពុកម្តាយមិនស្រលាញ់ មិនយល់ចិត្ត និងរឹតត្បិតសេរីភាព រហូតសម្រេចប្រល័យខ្លួនឯងទាំងកណ្តាលថ្ងៃត្រង់ ម្សិលមិញ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជុំវិញរឿងនេះ ឪពុកជនរងគ្រោះបានរៀបរាប់ថា «នៅល្ងាច មុនថ្ងៃកើតហេតុ កូនប្រុសបានសុំម៉ូតូយកទៅជិះដើរលេង ប៉ុន្តែខ្ញុំមិនបានឲ្យទេ ព្រោះខ្លាចស្អែកក្រោកទៅធ្វើការមិនកើត ហើយណាមួយការងារទើបចូលធ្វើផង»។

ប្រភពដដែលបន្តថា «លុះព្រឹកឡើង កូនមិនបានទៅធ្វើការទេ ដោយពោលពាក្យថា “ក្នុងផ្ទះនេះ គ្មានអ្នកណាស្រលាញ់ខ្ញុំទេ”។ ប៉ុន្តែសម្តីនោះ គ្មានអ្នកណាចាប់អារម្មណ៍ឡើយ ស្រាប់តែថ្ងៃត្រង់ ប្រទះឃើញចងក. ស្លាប់បាត់ទៅហើយ»៕

សូមទស្សនាវីដេអូ!!