ភ្នំពេញ៖ ក្នុងដំណើរតំណាងអោយសមាគមសិល្បករខ្មែរ រួមនិងសមាគមមិត្តសិល្បៈស្មក្រចិត្តជួយសង្គម លោក អ៊ឹម កាលពីថ្ងៃទី៩កុម្ភៈ បានយកថវិកាជូនដល់លោក ស៊ុនណារ៉ា ឡុងឌី ដែលជាកូនប្រុសតារាកំប្លែងជើងចាស់ ស៊ុនណារី ម៉ូនីកា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ។

ដោយយោងតាមសប្ដីរបស់លោកអ៊ឹម ជីវ៉ា បានឲ្យដឹងថា«ថវិកានោះផងដែរ ៤០ម៉ឺនរៀលបានឧបត្ថម្ភដោយសមា​គ​មសិល្បករខ្មែរ និង៤០ម៉ឺនរៀលទៀតឧបត្ថមដោយ ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ហើយប្រធានសមា​គ​ម​អ្នកនាង ចន ច័ន្ទលក្ខិណាក៏បានផ្តាំសួរសុខទុក្ខនិងជូនពរឱ្យប្អូនប្រុសឆាប់ជាផងដែរ»។

ស្ថិតក្នុងស្ថានភាពដ៏លំបាកប្រុសតារាកំប្លែងជើងចាស់រូបនេះ ក៏សូមថ្លែងអំណរគុណដល់ សមាគមសិល្បៈ និង​ឧក​ញ៉ា​ចិត្តធម៌ ឡេង ណាវ៉ាត្រាដែលបានជួយឧបត្ថម្ភជាថវិកា បានសរសើរមិនដាច់ពីមាត់នូវសកម្មភាពមនុស្សធម៌នេះផងដែរ។