ភ្នំពេញ៖ ជាមួយដំណើរត្រឡប់ក្រោយមកជាន់សង្វៀនសិល្បៈជាថ្មី មកចាប់ដៃគូជាមួយលោក សាន ផានិត តែងនិពន្ធបទចម្រៀងថ្មីៗ ដែលពោរពេញដោយក្តីរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំងពីមហាជន តារាចម្រៀងរ៉េប ពូឃ្លាំង ដែលទើបនឹងឃ្លាតឆ្ងាយផ្ទះសម្បែងប្រពន្ធកូន ក្នុងវេលាខ្លីនោះ ក៏បង្ហាញសារស័ព្ទរៀបរាប់ពីក្តីនឹករលឹក ធ្វើអោយអ្នកគាំទ្រលាន់មាត់គ្រប់គ្នា។

ក្រោយផ្អាកពីការងារសិល្បៈមួយរយៈតារាចម្រៀងរ៉េប ពូ ឃ្លាំងបានវិលចូលសិល្បៈជាថ្មីម្តងទៀតដោយលើកនេះលោ​ក​​បានចាបដៃជាមួយ សាន ផានិត ក្នុងការនិពន្ធបទចម្រៀងថ្មីដែលរំពឹងថាទទួលបានការគាំទ្រ និង លើកទឹកចិត្តពីសំណាក់មហាជន។ដោយឡែកថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកបានបង្ហាញពីដំណើរចាកចេ​ញ​​ពីកម្ពុជាមួយរយៈ រួមទាំងពាក្យត្អូញត្អែទៀតថា«នឹកភរិយា និង កូនប្រុសជាទីស្រឡាញ់ខ្លាំងណាស់»។

ក្នុងនោះក៏មានអ្នកខ្លះគិតថាតាមមើលប្រហែលជា ពូឃ្លាំង ទៅលេងកូនស្រីដែលកំពុងរស់នៅសហរដ្ឋអាមេរិកហើ​​​យ ។បញ្ជាក់ក្រោយពីរៀបការ ហើយ ពូឃ្លាំង បានចាកចេញពីការងារសិល្បៈហើយងាកទៅចាប់អាជីពជំនួញវិញនៅខេត្តព្រះសីហនុ ។