ថៃ៖ថ្មីៗនេះតារាសសម្ដែង និងជាពិធីការិនី ថន តារាបាន វិលត្រលប់ ទៅជួបជុំស្វាមី ជាទី ស្រលាញ់ វិញ នៅ ឯប្រទេសថៃ ចំណែកស្វាមីនាងវិញគ្រាន់តែភរិយាមកដល់បានធ្វើពិធីជប់លៀងមួយយ៉ាងសប្បាយរីករាយ ព្រោះបែកគ្នាអស់រយៈពេលជាច្រើនខែ។

ពិធីជប់លៀងនេះធ្វើឡើងកាលពីម្សិលមិញនេះ ហើយបានសូត្រមន្ត លើក រាសី ដើម្បីសុំសេចក្ដីសុខ ។ ទោះបី ជានាងរស់នៅប្រទេសថៃក៏ដោយក៏នាងឆ្លៀង ឡាយវីដេអូ ដើម្បីឲ្យអ្នកគាំទ្រនៅស្រុកខ្មែរបានឃើញ។ ថន តារាបានរៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់នាងថា « ថ្ងៃនេះ សូត្រមន្តលើករាសី និង ជប់លៀង ការវិល ត្រឡប់មកវិញ»។ មើលទៅនាងនិងគ្រួសាររបស់នាងគឺរស់នៅមានសុភមង្គលណាស់៕