ភ្នំពេញ៖ តារាល្បីៗមួយចំនួនរបស់ផលិតកម្មសាន់ដេឈរលំដាប់ជួរមុខ រួមាន ខេមរៈ សិរីមន្ត, សុខ ស្រីនាង, នីកូ រួមទាំងថ្មីៗនេះលេចឮថា ឆាយ វីរៈយុទ្ធ ក៏នឹងអាចទៅចូលហង្សមាសដែរនោះធ្វើឲ្យទស្សនិកជនលើកឡើងថាបើតារាចម្រៀងសម្លែងខ្ពស់រូបនេះ ទៅហង្សមាសដូចការលេចឮមែននោះអីចឹងនៅសាន់ដេតារាចម្រៀងគឺនៅសល់តែ ខាន់ ជេមស៍ ម្នាក់ប៉ុណ្ណោះដែលជាតារាសំខាន់ជាងគេរបស់សាន់ដេ។ សំណួរបានលើកឡើងថាចុះបើផលិតកម្មហង្សមាសស្ទួចយកខាន់ ជេមស៏ ទៅទៀតនោះតើលោកជេមស៏នឹងទៅចូលហង្សមាសដែរឬទេ?

ទោះជាយ៉ាងណាថ្លែងប្រាប់អ្នកការសែតនៅឆាកតន្ដ្រីមួយលោក ខាន់ ជេមស៍ ថាគ្មាន​គម្រោង​នឹងចេញ​ពីសាន់ដេទៅរួមរស់នៅទ្រនុំផ្សេងឡើយ។ អតីតអ្នកចម្រៀងផលិតកម្មរ៉ុក បាននិយាយថា «បើសិនជាហង្សមាសចាប់អារម្មណ៍លោកមែន គឺមានតែការអរគុណផលិតកម្មធំនេះតែលោកមិនចេញពីសាន់ដេឡើយ»។ ខាន់ ជេមស៍ ថែមទាំងថាលោកបានជួបជាមួយថៅកែសាន់ដេហើយម្ចាស់ផលិតកម្មនេះបានប្រាប់លោកថាមិនឲ្យរូបគេទៅណាទេគឺឲ្យបន្ដច្រៀងឲ្យសាន់ដេជាយូរឆ្នាំតទៅទៀត។

ខាន់ ជេមស៍ ដែលចញពីផលិតកម្មរ៉ុក ចូលមកសាន់ដេនេះហាក់មិនសូវមានបទផ្ទុះខ្លាំងដូចកាលនៅរ៉ុកឡើយបើទោះជាពេលនេះតារាជើងខ្លាំងសិរីមន្ដចេញពីសាន់ដេចូលទៅហង្សមាសក៏ដោយ។ តែ ខាន់ ជេមស៍ បានជួយជ្រោមជ្រែងក្មួយស្រីរបស់គេឲ្យក្លាយទៅជាតារាចម្រៀងសាន់ដេដូចបំណងដែរនោះគឺកញ្ញា វីរៈ និច្ច៕