ភ្នំពេញ៖ តារាកំប្លែងរូបស្រស់ កញ្ញា នីឡា ចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងតែពីក្មេង ពោរពេញទៅដោយទេពកោសល្យសមត្ថភាព ក្នុងការសម្តែងណាស់។ ដោយសារតែ នាងពូកែលេងខ្លួន និងថែរក្សាសម្រស់បានយ៉ាងល្អ សាច់សខ្ចីដូចបណ្តូលចេក សឹងតែធ្វើឲ្យរូបរាង ស្រស់ស្អាត មិនចាញ់តារាស្រីល្បីៗរៀមច្បងប៉ុន្មាននោះទេ។

ជាក់ស្ដែង នៅក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់នាងបានបង្ហោះរូបភាពមួយសន្លឹកកាលពីថ្មីៗនេះឃើញថារូបរាងនាង ហាក់បីដូចជាស្លីមខុសពីសព្វដង ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញរាងដ៏ស្រស់ស្អាត របស់នាងយ៉ាងដូច្នេះ៕