ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ ភរិយាជាទីស្រលាញ់របស់តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានសម្រាលបានកូនប្រុសរបស់ខ្លួនហើយ ប្រកបដោយសុវត្ថិភាព។

ទន្ទឹមនោះ លោក សុះ ម៉ាច មានការសោកស្តាយយ៉ាងខ្លាំង ព្រោះពេលសម្រាលលោកមិនបាននៅក្បែរ ដើម្បីផ្តល់កម្លាំងចិត្ត ដោយសារលោកជាប់រវល់ឡើងច្រៀងនៅលើឆាក ក្នុងកម្មវិធីច្រៀងផ្ទាល់នៅប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍របស់កម្មវិធី «ពេជ្រកំពុងច្នៃ» ក្នុងវគ្គផ្តាច់ព្រ័ត្រ ពោលគឺអាក់ខានមិនបានឡើយ។