ថៃ៖ សម្លេងស្រែកទ្រហោយំ គួរឲ្យសង្វេគបំផុត ខណៈស្ត្រីពលករខ្មែរ ធ្វើការនៅប្រទេសថៃម្នាក់ ជួបគ្រោះថ្នាក់​ធ្លាក់​ពីលើអាគារជាន់ទី៤ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ភ្លាមៗ យ៉ាងអាណោចអាធ័ម។ ស្ត្រីរងគ្រោះ មានវ័យ ៤០ឆ្នាំប្លាយ ដែលទើបមកធ្វើការជាមួយកូនៗ នៅប្រទេសថៃ កាលពីប៉ុន្មានខែមុននេះ។

តាមសម្តីអ្នកធ្វើការជាមួយ បានរៀបរាប់ថា «នៅថ្ងៃកើតហេតុ ស្រ្តីជនរងគ្រោះ ឡើងទៅអាគារជាន់ទី៤ ដែលកំពុងសាងសង់មិនទាន់រួចរាល់ ដើម្បីបោសសម្អាត ប៉ុន្តែត្រូវជួបគ្រោះអកុសល ដោយរអិលជើងធ្លាក់ បែកក្បាលស្លាប់តែម្តង»។

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងតំបន់ រ៉ាមខាំហែង  ដែលជាកន្លែងកំពុងសាងសង់អគារកម្ពស់៧ជាន់ ត្រង់ចំណុចផ្លូវប្រសព្វលេខ ២៤ និង ២៨ ក្នុងទីក្រុងបាងកក ប្រទេសថៃ៕

សូមទស្សនាវីដេអូ!!