កណ្តាល៖ ដោយសារអត់ទ្រាំលែងបាន ស្ត្រីរងគ្រោះបានទម្លាយប្រាប់ប្តី ពីរឿងរ៉ាវប្អូនថ្លៃជីដូនមួយរំលោភ និងគម្រាមសម្លាប់។

ស្ត្រីរងគ្រោះបានរៀបរាប់ថា «កាលពីថ្ងៃទី៣ ជនឈ្មោះ សួស ប្រុស នេះ បានចាប់រំលោភម្តងរួចហើយ ប៉ុន្តែខ្ញុំមិនហ៊ានប្រាប់ប្តី ព្រោះខ្លាចជនល្មើសសម្លាប់។ លុះលើកទី២ នៅថ្ងៃទី៦ ជាឱកាសមួយប្តីខ្ញុំមិននៅ ជនល្មើសក៏ចូលមក​ចាប់រំលោភម្តងទៀត»។

នៅចំពោះមុខសមត្ថកិច្ច បុរសឈ្មោះ សួស ប្រុស បានអះអាងថា ខ្លួនពិតជាបានរំលោភ ២ដង ប្រាកដមែន ហើយបច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ៕