ព្រះសីហនុ៖ យុវជន ២នាក់ ជាសិស្សសាលា​ ត្រូវបានគេស្គាល់ថា ជាសិស្សទំនើង បានជិះម៉ូតូដើរលេងដល់ខេត្ត​ព្រះសីហនុ បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជនជាតិចិនម្នាក់ តែមិនបានសម្រេច កាលពីម្សិលមិញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ។

ជនសង្ស័យវ័យ ១៦ឆ្នាំទាំង ២នាក់ បានសារភាពចំពោះមុខសមត្ថកិច្ចថា «យើងទាំងពីរនាក់ជាមិត្តភក្រនឹងគ្នា ហើយតែងតែជិះម៉ូតូដើរលេងជាមួយគ្នារាល់ថ្ងៃ ដោយសារចូលរៀនទៅមិនចេះ ស្តាប់មិនយល់»។ ប្រភពដដែលបន្តថា «នេះជាលើកទី១ ដែលពួកខ្ញុំឆក់កាបូប ព្រោះតែគ្មានលុយចាយ និងគ្មានលុយចាក់ចាំង មកភ្នំពេញវិញ»។

ករណីឆក់កាបូបមិនបានសម្រេចនោះ បណ្តាលឲ្យស្រ្តីជនជាតិចិន ដួលរលាត់ស្មា និងដៃ។ ចំណែកលុយនៅក្នុងការបូបត្រូវបានយកមកវិញគ្រប់ចំនួន៕