ភ្នំពេញ៖ ទោះបីតារាសម្តែងដ៏ឆ្នើមអ្នកនាង ចន ច័ន្ទលក្ខិណា មមាញឹកនឹងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏អ្នកនាង នូវតែឆ្លៀតពេលវេលាទំនេរពីការងារទៅមើលការសម្ដែងរបស់កូនស្រី នៅក្នុងកម្មវិធីសាលាផងដែរ។

ទន្ទឹមនោះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះវីដេអូ ដោយសរសេរសារធមថា «មកចូលរួមកម្មវិធីនៅសាលាកូន»។ តាមរយៈទង្វើនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានទទួលការសរសើរពីសំណាក់អ្នកគាំទ្រជាខ្លាំង ដែលសុខចិត្តទុកការងារចោលដើម្បីបំពេញតួនាទីជាអ្នកម្ដាយដ៏ល្អ៕