ភ្នំពេញ៖ អង្គុយលើរទេះរុញនៅក្នុងទីធ្លាវត្តច្បារអំពៅ នៅថ្ងៃដាក់បិណ្ឌថ្ងៃ ទី២ នាយ គ្រៀវ អតីតតារាកំប្លែង ដែលក្លាយជាមនុស្សពិការបាត់បង់ ឳកាសរកចំណូលចិញ្ចឹមជីវិតនិងគ្រួសារ។ ជាមួយនឹងរូបភាពដ៏ខ្លោចផ្សានោះ នាយ គ្រៀវ ក៏បានពោលថា ពេលនេះមិនមានអ្វីនៅក្នុងខ្លួនឬជាទ្រព្យរបស់នោះទេ អស់រលីងពីខ្លួនហើយ។
ក្នុងវីដេអូបង្ហាញពីតារាសម្តែង លោក អ៊ឹម ជីវ៉ា ដែលជូបនាយ គ្រៀវដោយ ចេដន្យក្នុងដំណើរទៅយកចង្ហាន់ទៅវត្តក្នុងថ្ងៃដាក់បិណ្ឌទី២ នៅវត្តមាន ច្បារអំពៅនោះ នាយ គ្រៀវ ក៏បានពោលរៀបរាប់ទៀតថា «ពេលនេះមិនមានអ្វីជាក្តីសង្ឃឹមទៀតទេ សូម្បីដំណើរមកដល់វត្តនេះ ក៏ពឹងអាស្រ័យកូនក្មួយជួយរុញដែរ ទើបបានមកដល់ទី នឹងបានធ្វើបុណ្យបន្តិចបន្តូចនឹងគេ»។ ក្រោយពីបាត់មុខពីសិល្បៈមួយរយៈស្រាប់តែពេលនេះក៏លឺដំណឹងថាតារាកំប្លែងរូបនេះ បែរជាធ្លាក់ខ្លួនឈឺដោយសារជំងឺលើសឈាមដោយអង្គុយនៅលើរទះជាច្រើនឆ្នាំមកហើយ។ កន្លងមកក៏មាន សមាគមសិល្បករខ្មែរ និងសប្បុរសជនជាច្រើន កាកបាតក្រហម ក៏បានជួយដល់ នាយ គ្រៀវ ដែរ។ ប៉ុន្តែដោយសារតែបង់ថ្លៃថ្នាំជាប្រចាំ ទើបយកថវិការទាំងនោះមកប្រើប្រាស់ ដើម្បី លេបជាប្រចាំ ពេលនេះនាយ គ្រៀវ គ្មានថវិការបន្តទៀតនោះទេ។
នាយ គ្រៀវ រៀបរាប់បន្តថា «ជំងឺក្នុងខ្លួនធ្វើទុក្ខខ្លាំង ដើរមិនកើត បានតែអង្គុយនៅលើរទេះរុញ ហើយណាមួយក៏គ្មានប្រាក់ព្យាបាលដែរ ។ មុននេះមានប្លង់នៅដីទៅដាក់បញ្ចាំ គ្រាន់បានប្រាក់ព្យាបាលជំងឺ តែពេលនេះប្លង់នោះ ដោយគ្មានប្រាក់បង់ ក៏ត្រូវធនាគា រឹបអូសអស់ដែរ»។ គួរឲ្យអាសូរណាស់ជីវិត តារាកំប្លែង នាយ គ្រៀង ដែលធ្លាប់តែលេងកំប្លែងធ្វើឲ្យគេសើច សប្បាយ ចំណែកឯប្លង់ផ្ទះរបស់នាយ គ្រៀវ ដែលបានដាក់បញ្ចាំនៅធនាគារក៏ដាច់ហើយដែរ។ ដូច្នេះហើយសូមសប្បុរសជនមេត្តាជួយដល់គាត់ ផង ព្រោះពេលនេះ នាយគ្រៀវ កំពុងជួបទុក្ខលំបាកជាខ្លាំង។
