តាកែវ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានធ្វើដំណើរចុះតាមមូលដ្ឋាន ស្រាប់តែប្រទះឃើញចោរ២នាក់បានឆក់កាបូបពីស្ដ្រីវ័យចំណាស់ម្នាក់។ រំពេចនោះ លោកអភិបាលខេត្តបានបើករថយន្ដដេញតាមចាប់តែម្ដង ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី។

ក្រោយក្របួចបានក្រុមចោរឆក់ទាំង២នាក់ដោយផ្ទាល់ដៃ លោកអភិបាលខេត្តតាកែវ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីបញ្ជូនជនសង្ស័យទាំងនោះទៅសួរនាំ និងចាត់វិធានការបន្ដតាមផ្លូវច្បាប់