ភ្នំពេញ៖ អ្នកគ្រប់គ្នាពិតជាស្គាល់ហើយ  ដេនី ខ្វាន់ជាតារាសម្ដែងរូបស្រស់សាច់សម្ផស្សសិចស៊ី​ចូល​ចិត្ត​​ស្លៀ​ក​ពាក់​បញ្ចេញសឹងតែទាំងអស់នោះថ្មីៗនេះក៏ធ្វើឲ្យមានការភ្ញាក់ផ្អើ​លជាមួយសារ​ ដែលនាង​បង្ហាញនៅ​លើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។

ដោយនាងបានសរសេររៀបរាប់​យ៉ា​ង​​ដូច្នេះ​ថា«សំបកក្រៅខ្ញុំជាមនុស្សកាច សំដីអាក្រក់ តែធាតុពិតគឺមានតែខ្ញុំម្នាក់ទេដែលដឹង​ច្បា​ស់​​ពី​ខ្លួ​ន​ខ្ញុំ! តែអ្វីដែលខ្ញុំដឹងច្បាស់បំផុតនោះគឺខ្ញុំជាមនុស្សចិត្តដាច់បំផុត» ។​

ក្នុងន័យដដែលនេះដែរនាងបង្ហាញភ្ជាប់ជាមួយរូបថតមួយសន្លឹកយ៉ាងស្រស់ស្អាត សម្លៀកបំពា​ក់បែប​​​បុរា​ណ ជា​មួយ​ស្នាមញញឹមដ៏ស្រស់ក៏ពោលបន្តទៀតថា«​បើ​ខ្ញុំ​​ស​ម្រេ​ច​ធ្វើ​អ្វី​ហើ​​យ​​​គឺមិ​​នមា​ន​ចិ​ត្ត​​​​ស្តាយ​ឬ​ច​ង់​ត្រ​ល​ប់​ក្រោ​យ​នោះ​ទេ ព្រោះសំរាប់ខ្ញុំអាចចាប់ផ្តើមជាថ្មីបានជានិ​​ច្ច​ជា​មួ​យ​អ្វី​ដែ​ល​ថ្មី​​!​»។