ព្រះវិហារ៖ បុរសវ័យ ៣០ឆ្នាំម្នាក់ បានបង់ជីវិតទាំងព្រលឹមនៅកណ្តាលព្រៃ ព្រោះបានជួបគ្រោះអកុសល ដើមឈើដែលមានប្រវែងជាង ១០ម៉ែត្ររលំលើបណ្តាលឲ្យសង្កត់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីម្សិលមិញ។

តាមសម្តីអ្នកភូមិឃើញហេតុកាណ៍នោះ បានរៀបរាប់ថា «បុររសឈ្មោះ និត នៀត ជាប្រជាពលរដ្ឋរស់នៅភូមិជាប់ព្រៃនោះ ហើយព្រឹកថ្ងៃកើតហេតុរូបគាត់បានទៅអារឈើដើម្បីបង្គ្រប់ឈើធ្វើផ្ទះ»។ ប្រភពដដែលបន្តថា «ខណៈកំពុងអាជិតដាច់ គាត់បានថយចេញពីគល់ឈើប្រមាណ ៤ម៉ែត្រ ហើយស្រាប់តែដើមឈើនោះរលំលើ បណ្តាលឲ្យស្លាប់តែម្តង»។