ភ្នំពេញ៖ ខណៈកំលាំងសមត្ថកិច្ចកំពុងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មានបុរសវ័យ ២៣ឆ្នាំម្នាក់ បានជិះម៉ូតូចេញពីកន្លែងធ្វើការ ដោយមិនបានពាក់មួកសុវត្ថិភាពឡើយ ពោលគឺបុរសរូបនោះ បានទុកមួកសុវត្ថិភាពនៅរានម៉ូតូ។

លុះជិះជិតដល់ស្តុប បុរសនោះ បានឃើញបូលីស​ ក៏ប្រញាប់​ស្រវេស្រវាយកមួកមកពាក់ ហើយធ្វើដំណើរទៅមុខបន្ត។ ភ្លាមៗនោះ ប៉ូលីសបានហៅឲ្យឈប់ បុរសនោះក៏ឈប់ ហើយក៏ឆ្ងល់ក្នុងចិត្តថា «តើខ្ញុំខុសអ្វីបានជាប៉ូលីសចាប់?»។ គិតហើយក៏បានសួរសំណួរនេះទៅប៉ូលីស! ប៉ូលីសចរាចរណ៍តបថា «ប្អូនមើលមួកប្អូនពាក់យ៉ាងម៉េចដែរ»។

ក្រោយដឹងមូលហេតុដែលប៉ូលីសចាប់ បុរសនោះ ក៏អស់សំណើចខ្លួនឯង និងព្រមឲ្យប៉ូលីសផាកពិន័យតាមសម្រួល ដោយគ្មានវាចារសូម្បីមួយម៉ាត់៕