កម្ពុជា៖ ព្រះសង្ឃមួយអង្គព្រះនាម ច័ន្ទ សារិន បានបង្ហោះសារទាំងក្តីក្តុកក្តួលបំផុត ខណៈញោមស្រី ជាម្តាយ និងប្អូនស្រីតូច បានស្លាប់យ៉ាងអាណោចអាធ័មក្នុងភ្្នក់ភ្លើង កាលកាលពីពេលថ្មីៗ កន្លងទៅនេះ។

ខណៈហេតុការណ៍អគ្គិភ័យនេះកើតឡើង ព្រះតេជគុណ ច័ន្ទ សារិន មិនបានស្នាក់នៅវត្តជិតក្នុងភូមិឃុំដែលម្តាយ​រស់នៅទេ គឺព្រះអង្គ បានចាកចេញទៅរៀនសូត្រនៅឯខេត្តផ្សេង។

សង្ឃដីកាមួយម៉ាត់ដែលគួរឲ្យស្រណោះបំផុតនោះគឺ «ញោមស្រីតែងនិយាយថា នឹកលោកកូន តាមទូរស័ព្ទ»។ តែទោះជាយ៉ាងណា តារាញូស៍ សូមគោរពជូនដួងវិញ្ញាណក្ខ័ន្ធអ៊ំស្រី និងកូនស្រីទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕