ភ្នំពេញ៖ តារាសម្ដែងស្រី ដែលល្បីអ្នកនាងនៅ សុធារីដា ដែលមានមុខមាត់ស្រដៀងអ្នកនាង អម្ពរ ទេវីបានបាត់មុខពីពិភពសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំហើយ ព្រោះតែអ្នកនាង ទៅសោយសុខ និងជីវិតឯកជនយ៉ាងមានក្ដីសុខ នៅលើទឹកដីប្រទេសអាមេរិក។

ជាក់ស្ដែងថ្មីៗនេះនៅលើបណ្ដាញសង្គមបានទម្លាយរូបជាច្រើនសន្លឹក ថែមទាំងនិយាយថា«សម្រស់អតីតតារាសម្ដែងស្រី រូបនេះ ហាក់គ្មានការប្រែប្រួល អន់ថយសោះ ពោល គឺនៅតែស្រស់ស្អាត ឯរូបរាងនៅតែស្លីម មិនខុសពីពេលដែលអ្នកនាង ប្រឡូកក្នុងវិស័យសិល្បៈនេះឡើយ»។

បញ្ជាក់ផងដែរថ្វីបើអ្នកនាង អវត្តមានក្នុងការសម្ដែងសិល្បៈ តែតារាស្រីម្នាក់នេះ ក៏បានបន្សល់ទុកស្នាដៃសម្ដែ​ង​ មិនតិចឡើយតាមរយៈ ភាពយន្តខ្មែរល្បីៗជាច្រើន ជាហេតុធ្វើឲ្យទស្សនិកជន ចងចាំអ្នកនាងគ្មានថ្ងៃភ្លេច។