ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខកញ្ញា សុខ ពិសី បង្ហោះសារបែបលួងចិត្តខ្លួនឯង ក្នុងពាក្យពេចន៍រៀបរាប់ខ្លីថា«ទោះខ្ញុំនឿយហត់ប៉ុណ្ណាក៏ខ្ញុំនៅតែញញឹម»។
យ៉ាងណាមិញក្នុងសង្គមសិល្បៈបានទទួលស្គាល់ សុខ ពិសី ជាកំពូលតារាចម្រៀងល្បី និងជានារីរឹងមាំម្នាក់ ទាំងនាងក៏ធ្លាប់ជួបនូវវប្បដិសារីយ៍ជីវិត ដែលម្តាយបានបាត់បង់ជីវិតក្រោមដៃនាង ប៉ុន្តែ កាន់តែជម្រុញឲ្យនាងក្លាយជានារីក្លាហាន និងពុះពារគ្រប់ឧបសគ្គដើម្បីជីវិតទៅថ្ងៃអណាគតទៀត។
ជាមួយនិងការបង្ហោះរូបប៉ុន្មានសន្លឹក រួមទាំងសាររបស់នាងយ៉ាងខ្លីនោះក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានខមមិនលើកទឹកចិត្តនាងផងដែរ ដោយនិយាយថា«នឿយនឹងរបស់ដែលយើងស្រលាញ់ ទោះយ៉ាងណាក៏មិនអីដែលបងស៊ូៗ»។
