ភ្នំពេញ៖ ម៉ោងប្រមាណ ៨យប់ ថ្ងៃទី១០ កុម្ភៈ យុវជន២នាក់ បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនហើយបានទាក់ដៃចង្កូតជាមួយរ៉ឺម៉កម៉ូតូបណ្ដាលឲ្យដួលអូសទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវកៀបជាប់ដៃម្ខាងនៅក្រោមខឿនពុះចែកផ្លូវដាច់ត្រឹមកែងដៃម្នាក់ ចំណែកម្នាក់ទៀតរបួសស្រាលម្នាក់។
រំពេចនោះ យុវជនដែលដាច់ដៃ ស្រែកទ្រហោយំរនៀលលើសួនច្បារ និងត្រូវបានបញ្ជូនទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ៕
