ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងមេម៉ាយចាយរាង ពេជ្រ សោភា ហាក់មិនសូវឃើញវត្តមានច្រៀងតាមពិធីមង្គលការ ដែលខុសប្លែកកាលពីមុន នាងតែងបង្ហញខ្លួនជាញឹកញាប់ ក្នុងពិធីមង្គលការធំៗ របស់កូនលោកឯកឧត្តម និងលោកឧកញ៉ាជាដើម។ ទាក់ទិនរឿងនេះ តារាចម្រៀងគូស្នេហ៍ ឆឹម សក្កដា, ពេជ្រ សោភា បានប្រាប់ថា «អោយតែពិធីមង្គលការ អត់ទទួលតែម្ដង ព្រោះបានលុយតិចៗ ហើយទៅច្រៀងដូចម៉េចទេ គឺមើលទៅអត់ត្រូវចិត្តហ្មង»។
តែទោះបីតារាសម្រៀងរូបនេះ បដិសេធមិនទទួលច្រៀងក្នុងពិធីមង្គលការក្តី ប៉ុន្តែនាងងាយមកចាប់អារម្មណ៍ ច្រៀងក្នុងពិធីបុណ្យទៅវិញ ដូចជា បុណ្យបច្ច័យបួន បុណ្យផ្កា ដោយនាងនិយាយថា «ច្រៀងក្នុងមង្គលការច្របូលច្របល់គ្នាណាស់ មួយបទអ្នកនេះផងអ្នកនោះផង ហើយជួនកាលពេលយើងច្រៀង អ្នកហូបគិតតែហូប មិនមើលយើងផង ទើបខ្ញុំអត់ទទួលច្រៀងតែម្ដង តែបើកម្មវិធីបុណ្យ ទោះជាអោយតិចជាងក្នុងពិធីមង្គលការក៏ទៅដែរ ព្រោះមើលទៅសប្បាយជាង»។
