តារាសម្តែងជើងចាស់នៅតែបន្តភាពល្បីល្បាញក្នុងវិស័យសិល្បៈលោក ទេព រិន្ទដារ៉ូ ជាមួយនឹងទេពកោសល្យសម្តែងដ៍ល្អឥតខ្ចោះលោកកំពុងតែត្រូវប៉ាន់ក្នុងការថតស្ពត និងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់គ្នា ។ ក្នុងនោះផងដែរថ្មីៗនេះលោកបានធ្វើការប្រកាសថាមានជនអនាមិក បានបន្លំប្រើប្រាស់រូបភាព និងឈ្មោះរបស់ខ្លួន។ ដោយសារតែខ្លាចជនអនាមិកនោះយកគណនីហ្វេសប៊ុកធ្វើអ្វីមិនល្អ ឬមានបញ្ហា មានការប្រើប្រាស់ពាក្យសម្តីមិនសម្យ តារាសម្តែងជើងចាស់រូបនេះបានប្រកាសថា៖ មានគេលួចធ្វើជាខ្ញុំទៀតហើយ លោកអើយ មិនមែនរបស់ខ្ញុំទេ សូមបងប្អូនជ្រាបជាព័ត៌មាន មានបញ្ហាអីខ្ញុំមិនទទួលខុសត្រូវទេ។

 

គួរបញ្ជាក់ផងដែរថាក្រោយពីបានបញ្ចប់ក្នុងការថតរឿង “កូនពស់កេងកង” ពេលនេះលោកកំពុងតែថតខ្សែភាពយន្តភាគខ្មែររឿង “សូផាត” របស់ផលិតកម្មភូមិពេជ្រ ដែលនឹងដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៌ភីអិនអិន ។ រួមជាមួយគ្នានោះផងដែលលោកក៏បានបង្ហាញរថយន្ត ម៊ែសឺដែស ផលិតឆ្នាំ១៩៦៨ ដែលលោកបានប្រើប្រាស់វាក្នុងកំឡុងពេលថតរឿងភាគខ្មែរមួយនេះ ។ ជាពិសេសមហាជនក៏ទន្ទឹងរង់ចាំមើលរឿងភាគខ្មែរ “សូផាត” ជារឿងប្រលោមលោកអក្សរសិល្បិ៍ខ្មែរដ៏ល្បីល្បាញមួយ ដែលបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា៕