ព្រះវិហារ៖ ប្រទេសកម្ពុជា ជាប្រទេសសុវណ្ណាភូមិ មានន័យថា ជាទឹកដីដែលមានមាសច្រើនសន្ធឹក លើសបណ្តាប្រទេសនានាលើសកលលោក។ ជាក់ស្តែង កាលពីថ្មីៗនេះ ព្រះតេជគុណព្រះនាម កុយ ភីរម្យ បានបង្ហោះសាររូបមាសចំនួន ៧តម្លឹង ដែលព្រះអង្គបានផ្តិតរូបយកមកពីកន្លែងជីករកមាស នៃទឹកដីស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងតំបន់នោះ ពិតជាសម្បូរមាសណាស់ ដោយព្រះអង្គបានបញ្ជាក់ថា «សូម្បីតែជិះគោយន្តក៏កិនមាសដែរ»។ ទន្ទឹមនោះ ក៏មានក្រុមហ៊ុនជាច្រើន ដែលមានសកម្មភាពជីករុករកមាសដែរ នៅតំបន់នោះ។ ជុំវិញរឿងនេះ ប្រជាពលរដ្ឋបារម្ភថា ថ្ងៃអនាគតនឹងបាត់បង់សម្បត្តិធម្មជាតិទាំងនោះ៕