កំពត៖នៅថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2018នេះតំណាងសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បី​ជួ​យ​​សង្គមលោក អ៊ឹម ជីវ៉ា បាននាំយកថវិកាមូលនិធិសិល្បៈចាស់ជរា ជូនដល់វីរៈសិល្បៈការនីជើងចាស់លោកយាយ សាង គឹម ហួយ ដែលមានដើមកំណើតនៅឃុំក្រាំងស្នាយ ស្រុកពាំងកូវ ខេត្តកំពត។

ដោយស្ថិតក្នុងជីវភាពខ្វះខាតនោះលោកយាយក៏លើកដៃសំពះថ្លែងអំណរគុណដល់សមាគមសិល្បៈ និងលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ យ៉ាងក្រៃលែងដែលបានជួយឧបត្ថម្ភជាថវិកាដល់លោ​ក​​យាយ។បញ្ជាក់ផងដែរលោកយាយគឺជាអតីតតារាចម្រៀង និងសម្ដែងតាមវង់ល្ខោន ដោយឡែកបច្ចុប្បន្នលោក​យាយក៏នៅតែចង់ចូលសិល្បៈដដែលព្រោះលោកយាយគាត់ស្រលាញ់ខ្លាំងណាស់។